តើអ្នកនឹងធ្វើបែបណាប្រសិនបើទូរស័ព្ទ iPhone របស់អ្នកអស់កន្លែងផ្ទុកទិន្នន័យ?

បន្ទាប់ពីបញ្ហាថ្មខ្សោយ និង Memory មានកំណត់ គឺជាអ្វីដែលអ្នកប្រើប្រាស់ទូរស័ព្ទ iPhone ត្អូញត្អែរ។ Apple មិនគាំទ្រការការប្រើប្រាស់ Memory ខាងក្រៅទេ ហើយនៅពេលដំណាលគ្នាតម្លៃលក់នៃ Memory នីមួយៗ មានតម្លៃថ្លៃផងដែរ។ នៅពេលជ្រើសរើសទិញទូរស័ព្ទ iPhone អ្នកប្រើមានអារម្មណ៍ថាទំហំ ៦៤ GB ឬ ១២៨ GB គឺច្រើនគ្រប់គ្រាន់ហើយសម្រាប់ប្រើប្រាស់ ប៉ុន្តែយូរៗទៅ អ្នកតំឡើងហ្គេម, កម្មវិធី, រូបថត និងវីដេអូ វានឹងបណ្តាលឱ្យកន្លែងផ្ទុកពេញ(Full Memory)យ៉ាងឆាប់រហ័ស។ ដូច្នេះអ្នកអាចអនុវត្តនេះដោយខ្លួនឯងផ្ទាល់បាន តាមរយ:ការចូលទៅកាន់ Setting ហើយចុចលើពាក្យ General បន្ទាប់មកអ្នកនឹងឃើញពាក្យ iPhone Storage នោះអ្នកនឹងឃើញរាល់ឯកសា ឬកម្មវិធីផ្សេងៗដែលធ្វើអោយទូរស័ព្ទរបស់អ្នកអស់កន្លែងផ្ទុក។ បន្ទាប់ពីនេះ អ្នកអាចចុចលើ កម្មវិធីនីមួយៗ ដើម្បី Clear Data ឬ Cache ដើម្បីជួយបង្កើបទំហំផ្ទុកបានខ្លះឡើងវិញ។ ប្រសិនបើពុំដូចនេះទេ អ្នកអាចធ្វើការលុបកម្មវិធី ឬឯកសាណាមួយដែលអ្នកគិតថាមិនប្រើជាញឹកញាប់ ដើម្បីអោយកន្លែងផ្ទុកទំនេរបានច្រើន GB … Continue reading តើអ្នកនឹងធ្វើបែបណាប្រសិនបើទូរស័ព្ទ iPhone របស់អ្នកអស់កន្លែងផ្ទុកទិន្នន័យ?